ក្រោយពេលផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។

លោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បករក៏បានបង្ហាញពីក្តីអាណិតចំពោះ លៀង ចាន់ឡា ដូចគ្នា។ ដោយលោកបានសរសេររៀបរាប់ថា៖ «អាយដល បើអត់មានអ្នកណាទទួលប្អូន សូមប្អូនទាក់ទងមកបង បងមានផលិតកម្មចម្រៀងកំប៉ិកកំប៉ុកមួយ ក្រែងបានផ្ដល់ការងារជូនសិល្បករសិល្បការនីដែលគ្នាគ្មានឱកាសនឹងគេ។ សូមជួយ share ឱ្យប្អូនស្រីបានឃើញផង 017990332»៕