ខ្ញុង តារាកំប្លែងស្រីមានប្រជាប្រិយភាព និងមានទេពកោសល្យខ្ពស់ ព្រោះក្រៅពីកំប្លែងនាងក៏ជាតារាសម្តែង និងអ្នកចម្រៀងមួយរូបផងដែរ។ ហើយនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ អ្នកនាង ស្រេង សុកាន់ដា ព្រមទាំងលោកកៃដរ បានដឹកដៃគ្នាសូត្រមន្តចូលរោងការតាមប្រពៃណីហើយ។​

ពិធីសូត្រមន្តចូលរោងរបស់ ខ្ញុង និងកៃដរ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាច់ញាតិ មិត្តភក្តិ ដោយធ្វើការអបអរសាទរនិងរៀបចំយ៉ាងគគ្រឹកគគ្រេង។ ដោយមានអ្នកគាំទ្រ និងមហាជនជាច្រើនបានសម្តែងការជូនពរ ត្រេកអរ ចំពោះគូស្វាមីភរិយាមួយគូនេះ៕