នេះគឺជាលើកទីមួយហើយដែលម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” បានក្តោបតំណែងធំជា គណៈកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស។ កម្មវិធី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី១របស់ខ្លួនក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង។

តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” នេះបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយសម្រាប់ជីវិតសិល្បៈរបស់ នាងក្នុងការធ្វើជាគណៈកម្មការប្រលងចម្រៀងហើយវារឹតតែធ្វើឲ្យនាងរំភើបខ្លាំងបំផុត ព្រោះនេះជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ដែលនាងនឹងត្រូវធ្វើការជាមួយគណៈកម្មការពីររូបទៀតដែលសុទ្ធតែ ជាកំពូលតារាចម្រៀង។ អ្វីដែលសំខាន់ សម្រាប់តារាចម្រៀងស្រីរូបនេះបានបង្ហាញពីគោលជំហរក្នុងការធ្វើជាគណៈកម្មការ ក្នុងកម្មវិធីកម្រឹតកំពូលនេះឲ្យបានល្អបំផុតហើយនាងក៏នឹងស្វាគមន៍រាល់មិតិរឹះគន់ដើម្បីស្ថាបនាផងដែរ។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕