ថ្មីៗនេះទាំងលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ បានហោះត្រលប់មកមាតុភូមិជាបន្តបន្ទាប់ ក្រោយបំពេញបេសកកម្មការសម្តែងអស់ជាងមួយខែនៅក្រៅប្រទេសនេះ។ មិនមែនជារឿងចៃដន្យក្នុងការកំណត់ត្រលប់មកស្រុកខ្មែរវិញផ្ទួនគ្នាបែបនេះទេ ជាក់ស្តែងគឺដោយសារ កំពូលតារាចម្រៀងទាំងពីរគឺលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ ត្រូវត្រៀមខ្លួនធ្វើជា គណៈកម្មការក្នុងការប្រលងចម្រៀងកុមារលំដាប់ពិភពលោកដ៏ថ្មីសន្លាងគឺ Cambodian Idol Junior របស់ស្ថានីយទូរទស្សន៍ហង្សមាស។

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការ រដូវកាលទី១របស់ខ្លួនក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយ ដែលមានគណៈកម្មការជាតារាចម្រៀង លំដាប់ប្រទេសបីរូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕