បងប្អូននៅចាំតារាចម្រៀងស្រីវ័យក្មេង ដៃគូឆ្នើមរបស់ សុភក្ត្រ កុសុម៉ា បានដែរឬទេ? អ្នកនាង ងួន ស្រីសរ គឺជាអតីតតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាពប្រដមត្រសងគ្នាជាមួយនឹង សុភក្ត្រ កុសុម៉ា ព្រោះអ្នកទាំងពីរតែងច្រៀងជាក្រុមរួមគ្នា ហើយមានវ័យនៅក្មេងស្របាលគ្នាថែមទៀត។

ក្រោយពេលដែលផលិតកម្មរស្មីនាគមាស ត្រូវបានរំសាយទៅ ងួន ស្រីសរ និង សុភក្ត្រ កុសុម៉ា ត្រូវបានបំបែកផ្លូវគ្នា ដោយអ្នកទាំងពីរគឺបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំដូចគ្នា។ ស្រាប់តែប៉ុន្មានឆ្នាំចុងក្រោយនេះ សុភក្ត្រ កុសុម៉ា បានវិលត្រលប់ចូលសិល្បៈជាថ្មី តែដោយឡែក ងួន ស្រីសរ ហាក់សម្ងំនៅក្នុងជីវិតបែបធម្មតាកសាងគ្រួសារយ៉ាងមានសុភមង្គល។ ថ្មីៗនេះដែលអ្នកទាំងពីរបានជួបជុំគ្នាម្តងទៀតធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនឹករលឹកជាខ្លាំង ដោយសង្ឃឹមថាថ្ងៃណាមួយពួកគាត់អាចនឹងច្រៀងរួមគ្នាម្តងទៀត៕