នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ តារាកំប្លែងស្រីមានប្រជាប្រិយភាពអ្នកនាង ខ្ញុង បានដឹកដៃស្វាមីលោក កៃដរ ចូលរោងការហើយ។ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ អ្នកទាំងពីរបានរៀបចំពិធីសូត្រមន្តចូលរោងតាមប្រពៃណីខ្មែរ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងញាតិមិត្តជិតឆ្ងាយជាច្រើននាក់។

មកដល់ព្រឹកមិញនេះទិដ្ឋភាពទាំងស្រុងនៃកម្មវិធីហែជំនូននៃពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង ខ្ញុង និងលោក កៃដរ ហាក់កាន់តែអធឹកអធមសប្បាយរីករាយ ដោយយើងឃើញមានភ្ញៀវប្រុសស្រីជាច្រើននាក់ចូលរួម ក្នុងនោះយើងក៏ឃើញមានវត្តមានឧកញ៉ា ឃ្លោក ធ្វើជាអ្នកកំដរខាងប្រុសផងដែរ។ លើសពីនេះទៀតអ្នកដឹកនាំ និងផលិតកម្មវិធីប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV លោកតា វ៉ិចទ័រ ក៏បានចូលរួមផងដែរ។ តោះមកទស្សនាទិដ្ឋភាពពិធីហែជំនូនមង្គលការ ខ្ញុង ទាំងអស់គ្នា!