ដេននី ក្វាន់ តារាណេតអាយដល ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់ថាជាស្រីស្អាត និងជាអ្នកជំនួញវ័យក្មេងនិយមលេងខ្លួនសិចស៊ីស្រស់ឡូយឆាយគួរឲ្យចាប់អារម្មណ៍។ ជាច្រើនលើកច្រើនសារ ដេននី ក្វាន់ និងបងប្អូនរបស់ខ្លួនតែងរងព្យុះរិះគន់ពីសំណាក់មហាជនព្រោះតែការតុបតែងខ្លួនហួសហេតុ ខណៈពេលដែលនាងតែងខ្លួនសុភាពរាបសារពុំទទួលបានការសាទរនោះឡើយ។

លោក អ៉ឹម ជីវ៉ា តារាចម្រៀង និងតារាសម្តែង ហាក់អត់ទ្រាំមើលនឹងភ្នែកពុំបានព្រោះតែឃើញពីការរិះគន់ជាន់ពន្លិចជាច្រើនលើកច្រើនសារ លោកបានបង្ហោះសារលើកទឹកចិត្ត ដេននី ក្វាន់ ថា៖ «គិតទៅសង្គមមួយនេះបានតែជាន់ពន្លិច តែស្ករ បាយឆៅមែន ពេលគ្នាស្លៀកពាក់សុភាពរាបសារគ្មានអ្នកណាមើលឃើញ តែពេលគ្នាស្លៀកពាក់សិចសុីបន្តិច ជេរគ្នា ស្តីអោយគ្នា។ ខ្ញុំចង់សំណូមពរខ្មែរយើងថា បោះចោលពាក្យជេរ យកពាក្យកែតម្រូវស្ថាបនាសាងសង់បានទេ ឬមិនបានជេគេហូបបាយមិនឆ្ងាញ់។ ខំប្រឹងឡើងប្អូន ដេននី ក្វាន់ ហើយកុំខ្វល់ ត្រូវដើរទៅមុខ កុំចុះចាញ់ បងលើកទឹកចិត្តប្អូន»៕