ក្រោយពេលផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។

ក្នុងនោះតារាសម្តែងល្បីឈ្មោះដែលបងប្អូនភាគច្រើនបានស្គាល់គាត់ជារាជនីក្រមា មាន សូនីតា ក៏បានបញ្ចេញយោបល់ចំពោះបញ្ហានេះដូចគ្នា។ ដោយនាងបានរៀបរាប់ថា៖ «តែៗ ស្ករៗ… [ថែមនេះបន្តិច ថែមនោះបន្តិច មានទៅអី!] ខ្ញុំពិតជាខូចចិត្ត និងសោកស្ដាយនៅពេលដែលឃើញក្មេងស្រីម្នាក់ពោរពេញដោយសមត្ថភាពត្រូវបានម្នាក់ៗគេយកទៅប្រើប្រាស់…

បើនិយាយរឿងគេយកគាត់ទៅកំប្លុកកំប្លែងនិងយកគាត់ទៅ Troll វា sad ហួសចិត្តគ្រប់គ្រាន់ហើយ។ ចឹងខ្ញុំសូមនិយាយពីចំណុចនេះមុនគេ សង្គម Facebook គឺ ល្អ,សប្បាយ,ឡូយ,ទាន់ហេតុការណ៍,ទាន់សម័យ ប៉ុន្តែជាមួយគ្នាហ្នឹងដែរជាផ្នែកមួយបំពុលសង្គមដូចគ្នាដែរ ហើយឥឡូវបន្ថែមជាមួយនឹងព័ត៌មាន ពីរឿងឧបត្ថម្ភការកែសម្ផស្សដែលឥតគិតថ្លៃដើម្បីអោយក្លាយជាស្រីស្អាត ដើម្បីអី? អត់យល់សោះ ពីចំណុចនេះ..!

ហេឡូ ហេឡូ គាត់នៅក្មេងណាស់ មានផ្លូវវែងឆ្ងាយឲ្យគាត់ស្វែងយល់ និង សិក្សាឲ្យស្គាល់ពីខ្លួនឯង។ តែឥឡូវនេះអ្នកទាំងអស់គ្នាបានឃើញហើយថាមានរឿងអី្វដែលកើតខ្លះចំពោះគាត់ ដូចបំផ្លាញគាត់ចឹង យើងទាំងអស់គ្នាកំពុងរុញគាត់ដល់ផ្លូវទាល់ អោយក្លាយជាមនុស្សទាល់ច្រក ហើយយ៉ាងហោចណាស់ក៏គាត់អស់សង្ឃឹម តូចចិត្ត ៣-៤ ដែរ។ ចង់និយាយថាមនុស្សគ្រប់រូបគឺស្រស់ស្អាតរៀងៗខ្លួន យើងមានចំណុចល្អផ្សេងគ្នាអ្វីដែលសំខាន់បំផុតគឺយើងចេះមើលថែខ្លួនឯង-ការញ៉ាំ-ការគេង-លំហាត់ប្រាណជាពិសេសគេដឹងពីគោលដៅនៃជីវិត។ ខ្ញុំគិតថាវាល្អគ្រប់គ្រាន់ហើយសម្រាប់ដែលយើងគឺជាម្ចាស់នៃជីវិតខ្លួនឯង»៕