នាយ កុយ និង ខាត់​ សុឃីម ច្រៀងកាត់សក់បង្កក់សិរី ក្នុងពិធីមង្គលការ ខ្ញុង និង កៃដរ ធ្វើឲ្យទាំងកូនកំលោះ កូនក្រមុំ និងភ្ញៀវចូលរួមសើចពេញរោងការ
សិល្បៈ August 8, 2019 SAM

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង បានដឹកដៃស្វាមីនាយ កៃដរ ចូលរោងការតាមប្រពៃណីខ្មែរ ក្រោយពីមើលចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ មង្គលការដ៏សប្បាយរីករាយ និងអធឹកអធមមួយនេះ ត្រូវបានចូលរួមដោយសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើន ដោយមានបន្ថែមសារជូនពរនៅក្នុងបណ្តាញសង្គមផងដែរ។

ចូលដល់ពិធីកាត់សក់បង្កក់សិរីពេលថ្ងៃត្រង់ អ្នកនាង ខ្ញុង និងស្វាមី បានអញ្ជើញតារាកំប្លែងជើងចាស់ និងជារៀមច្បងចំនួនពីររូបឲ្យមកធ្វើជាទេវតាប្រុសស្រីជូនលាភពរជ័យជូននាងនោះគឺ នាយ កុយ និងអ្នកនាង ខាត់ សុឃីម។ កាលបើបានតារាកំប្លែងជើងចាស់សុទ្ធតែមានជំនាញ និងបទពិសោធន៍យូរឆ្នាំមកប៉ះគ្នាបែបនេះ ហាក់រឹតតែធ្វើឲ្យពិធីមង្គលការមួយនេះកាន់តែសប្បាយរីករាយ។

គួររំលឹកឲ្យដឹងដែរថា ពិធីមង្គលការ អ្នកនាង ខ្ញុង និងលោក កៃដរ ​បានរៀបចំ ធ្វើឡើងនៅ ផ្លូវលេខ៥ ហួសផ្សារព្រែកភ្នៅ ដល់បង្គោលគីឡូម៉ែត្រលេខ១៥ ភូមិឌួង ក្នុងបុរី បុនជេស៕