សុខ ជំនោរ និពន្ធទំនុកច្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនភាគច្រើនបានស្គាល់ និងដឹងច្បាស់ពីស្នាដៃជាមួយនឹងទេពកោសល្យរបស់លោក។ ក្រោយរៀបការកសាងគ្រួសារអស់ពេលជាង២ឆ្នាំជាងរួចមក ថ្មីៗនេះលោក សុខ ជំនោរ និងភរិយា ក៏ទទួលបាននូវចំណងដៃជីវិតកូនដំបូងដោយមានឈ្មោះយ៉ាងពីរោះថា សុខ លាភភិមាន។

ដោយ លោក ហេងឡុង បានសរសេរសារយ៉ាងដូច្នេះថា ៖ “អបអរសាទរលោក សុខ ជំនោរ ដែលទើបតែបានសមាជិកថ្មីជូនពរឱ្យម្ដាយមានសុខភាពល្អ ” ។ ជាមួយគ្នានេះផងដែរ មហាជនជាច្រើន ព្រមទាំងសិល្បករ សិល្បការិនី នាំគ្នាសម្តែងក្តីអបអរ និងជូនពរដល់លោកព្រមទាំងក្រុមគ្រួសារ ជាពិសេសចំពោះអ្នកម្តាយ និងកូនតែម្តងឲ្យមានសុខភាពល្អទាំងពីរនាក់៕