បន្ទាប់ពីមានការភ្ញាក់ផ្អើលថាបេក្ខនារី លៀង ចាន់ឡា ត្រូវបេក្ខជនដូចគ្នារើសអើង ហើយពិធីការិនីមិនឱបហើយធ្វើទឹកមុខមិនសមរម្យនោះ។ ថ្មីៗនេះ អតីតបេក្ខភាពCambodian Idol កញ្ញា ហ៊ិន លីដា បានធ្វើការបញ្ជាក់តាមបទពិសោធន៍ដែលនាងធ្លាប់បានចូលរួមប្រកួត ដោយកញ្ញាបានសង្កត់ធ្ងន់ថា កម្មវិធីប្រឡងចម្រៀងដែលនាងបានប្រឡង នៅក្នុងកុងត្រា​ ពិធីករ រឺ ពិធីការនីត្រូវបានកំណត់មិនអោយប៉ះពាល់បេក្ខជនបេក្ខនារីក្នុងរបៀបមួយមិនសមរម្យបានទេ ជាពិសេសការប៉ះលេីស្បែក រឺ អោប លេីកលែងតែជៀសមិនបាន។

ដោយកញ្ញា ហ៊ិន លីដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “មិនបានកាន់ជេីងអ្នកណាទេ តែតាមបទពិសោធន៍របស់នាងខ្ញុំនៅក្នុងការប្រឡង Cambodia Idol រដូវកាលទីពីរ វិថីសិល្បៈមានរបៀបរបបច្រើន ជាពិសេសនៅក្នុងកុងត្រា។ បេីជាពិធីករ រឺ ពិធីការនី ត្រូវបានកំណត់មិនអោយប៉ះពាល់បេក្ខជនបេក្ខនារីក្នុងរបៀបមួយមិនសមរម្យបានទេ ជាពិសេសការប៉ះលេីស្បែក រឺ អោប លេីកលែងតែជៀសមិនបាន ជាពិសេសនៅក្នុងកម្មវិធីខ្នាតធំ ជម្រេីសមួយគឺចូលរួមត្រេកអរ រឺ លេីកទឹកចិត្តនៅក្នុងរបៀបមួយដែលសមរម្យ។ តួនាទីមួយដែរ គឺ ជួយអបអរបេក្ខជន ហេីយជួយគាត់អោយឈរ រឺ បែរចំទីតាំងកាំមេរ៉ា ដេីម្បីអោយទស្សនិកជនមេីលឃេីញអារម្មណ៍ពិតរបស់បេក្ខជន ពេលទទួលលទ្ធផល។ នេះជាបច្ចេកទេស។ ការផ្តិតយកអារម្មណ៍ពិតរបស់បេក្ខជន មិនមានភាពងាយស្រួលទេ ពិធីករ រឺ ពិធីការនីត្រូវតែវ័យឆ្លាត ហេីយរហ័ស ទេីបជួយអ្នកកាន់កាំមេរ៉ា អោយថតប្លង់អារម្មណ៍ពិតបានលឿន ការពារកុំអោយថតបានតែក្រោយខ្នង តែបានឃេីញទឹកមុខ។ ទោះបីជាពេលខ្លះបេក្ខជនទទួលបានការណែនាំពេលមុនឡេីងឆាក តែអារម្មណ៍រំភេីប រឺ សេដពេលចុះពីលេីឆាកអាចអោយគាត់ភ្លេចការរៀបចំខ្លួនជំហានបន្ទាប់ នោះហេីយជាពេលពិធីករពិធីការនី ត្រូវគ្រប់គ្រងស្ថានការណ៍អោយបានល្អៗ ព្រោះប្លង់អារម្មណ៍ពិតៗមានតែប៉ុន្មាននាទីហ្នឹង បេីថតមិនទាន់ពេលហ្នឹង វីដេអូចេញមកក៏រៀងខ្សោះដែរ។ តាមញំធ្លាប់ស្គាល់បងនិមល គាត់មិនមែនជាមនុស្សរេីសអេីងអ្នកដ៏ទៃទេ។ នេះគ្រាន់តែជាយោបល់ តាមបទពិសោធន៍ដែលខ្ញុំធ្លាប់ប្រឡងនឹងគេដែរ”៕