សកម្មភាពព្រះសង្ឃគង់នៅវត្តទឹកវិល ខេត្តកំពត ធ្វើការជួយសង្គ្រោះសត្វ ទៅកាន់ទីទួលសុវត្ថិភាព គួរឲ្យគោរព និងកោតសរសើរ
សង្គម August 10, 2019 SAM

កាលពីប៉ុន្មានថ្ងៃមុននេះខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជាគឺខេត្តព្រះសីហនុ និងខេត្តរតនៈគិរីបានរងគ្រោះទឹកជំនន់បង្កក្តីព្រួយបារម្ភជាខ្លាំងដល់ប្រមុខដឹកនាំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។ ពេលនេះទឹកជំនន់បានវាយលុកចូលដល់ខេត្តកំពតហើយ បើទោះបីជាមិនទាន់ធ្ងន់ធ្ងរដូចខេត្តទាំងពីរខាងលើក៏ពិតមែន តែក្តីព្រួយបារម្ភមិនចាញ់គ្នានោះឡើយ។

ដោយខណៈពេលនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅឯខេត្តកំពតបានកំពុងបំលាស់ទីរកទីទួលសុវត្ថិភាពជ្រកកោន។ ក្នុងនោះមហាជនបានធ្វើការកោតសរសើរដល់ព្រះសង្ឃដែលគង់នៅ វត្តទឹកវិល ខេត្តកំពត ដោយព្រះតេជគុណបាននាំគ្នាជួយសង្គ្រោះសត្វសុនខដែលជ្រកកោនក្នុងវត្ត ដើម្បីនាំយកពួកគេទៅកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ។ ខាងក្រោមនេះគឺជារូបនៃការជួយសង្គ្រោះសត្វ ក្នុងទីតាំងវត្តទឹកវិល កំពត ដែលចែករំលែកដោយគណនីហ្វេសប៊ុកឈ្មោះថា Chhuon Chan Pov៖