មុននេះបន្តិចលោកហេង ឡុង ដែលប្រិយមិត្តបានស្គាល់គាត់ថាជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះនៅលើហ្វេសបុកផេករបស់គាត់និយាយរឿងសម័យហ្វេសបុកដែលតាមគ្នាដូចភ្លើងចំបើង និងបានលើកយករូបនាងឃ្មឹប មកបង្ហាញថាប្រិយមិត្តធ្លាប់អាណិតអាសូរ និងសុំកុំបំភ្លេចគាត់។ គាត់បានរៀបរាប់ថា:

“សម័យហ្វេសប៊ុក តាមគ្នាដូចភ្លើងចំបើង​ ស្ករឡេីងថ្លៃភ្លាមៗ សង្ឃឹមថា​ បងប្អូននៅចាំអុ្នកនាងឃ្មឹបបាន​ អតីតប្រពន្ធនាយហុងដា​ ដែលទាំងអស់គ្នាធ្លាប់អាណិតអាសូរគាត់​ ដោយធ្លាប់ទទូចឱ្យបងកុយទទួលយកគាត់ចូលសម្ដែងវិញ។ សូមកុំបំភ្លេចគាត់ រូបថតនេះកាលដែលគាត់ត្រូវបាន​ ខ្ញុំបាទជ្រេីសរើសឲ្យចូលសម្ដែងក្នុងរឿងបន្តោងឆ្នាំងដី”។ តើប្រិយមិត្តមានយោបល់យ៉ាងណាដែរ?