ខេត្តមួយចំនួនបានលិចលង់ធ្វើឲ្យខូតខាតសម្ភារៈជាច្រើន ជាក់ស្តែងខេត្តព្រះសីហនុ កំពត រតនគីរីជាដើម។ អជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ ហើយបានចេញជួយប្រជាជនជាច្រើននាក់ ងាកមកពេលនេះវិញមានប្តីប្រពន្ធមួយគូបានប្រកាសឲ្យបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់មកស្នាក់នៅបណ្តោះអាសន្ននៅកន្លែងគាត់ ដោយជួយអាហារសំរន់ ថ្នាំពេទ្យ និងកន្លែងទុកដាក់ររបស់របរទៀត នេះជាគំរូល្អគួរតែចែករំលែក។

គណនីបងប្រុសឈ្មោះ Puthea Investt បានរៀបរាប់លំអិតថា៖ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ដែលស្ថិតនៅ​ ឃុំព្រៃឃ្មុំ​ និង​ ឃុំផ្សេងៗក្បែរគ្នាក្នុងខេត្តកំពតដែលរងគ្រោះ​ អាចមកស្នាក់នៅ​,ផ្ញេីម៉ូតូ,ឡាន,​ សត្វពាហនះផ្សេងៗ​ នៅផ្ទះរបស់ខ្ញុំបាន។ កន្លែងអាចស្នាក់នៅបណ្តោះអាសន្នបាន​ ចន្លោះ​ ពី​ 20-50​ នាក់ ខ្ញុំនិងប្រពន្ធរងចាំស្វាគមន៍ដោយក្តីរីករាយ​ និង​ មានផ្តល់អាហារសំរន់ និង​ ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ សំរាប់បងប្អូន។ ទីតាំង​ ភូមិព្រៃឃ្មុំ​ ឃុំព្រៃឃ្មុំ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ជិតខ្លោងទ្វាវត្តភ្នំស​ ទូរស័ព្ទ​ 070711011។ អរគុណ៕