នៅមុននេះបន្តិចប្រជាការពារសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រទះឃើញកូនក្រពើមួយក្បាលទៀតទម្ងន់ប្រមាណ២គីឡូក្រាម ហើយក៏ចាប់យកមករក្សាទុកដើម្បីទាក់ទងទៅកាន់អាជ្ញាធរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃនេះដែរ ប្រជាពលរដ្ឋក៏បានប្រទះឃើញក្រពើមួយក្បាលទម្ងង់ជាង៥គីឡូក្រាម ហើយយប់ឡើងស្រាប់តែប្រទះឃើញមួយក្បាលទៀត មិនដឹងថារួចចេញពីកន្លែងចិញ្ចឹមក្រពើរឺយ៉ាងនោះទេ។ ក្នុងនោះដែរក៏មានការសំណូមពរអោយអាជ្ញាធរធ្វើការ ត្រួតពិនិត្រលើបញ្ហានេះ ដើម្បីជៀសវាងគ្រោះថ្នាក់ និងសូមអោយប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលមានកូនតូចៗ។ លោកពូ ហ៊ុយ ប៊ុនឡេង បានរៀបរាប់ដែរថា៖

“ក្រុងព្រះសីហនុ-កូនក្រពើមួយក្បាលទៀតទម្ងន់ប្រហែលជាង២គីឡូក្រាម ត្រូវបានប្រជាការពារសង្កាត់លេខ៣ ចាប់បាននៅតាមផ្លូវទៅវត្តលើ នាយប់ថ្ងៃទី១១សីហា២០១៩នេះ ក្រោយឃើញកូនក្រពើនេះឡើងមកនៅលើផ្លូវ។ បច្ចុប្បន្នកំពុងរក្សាទុកបណ្តោះអាសន្នដើម្បីប្រគល់ជូនមន្ត្រីជំនាញមកពិនិត្យនិងទទួលយក។ ករណីនេះមន្ត្រីជំនាញអាចទាក់ទងទៅកាន់អជ្ញាធរសង្កាត់លេខ៣។ សូមបញ្ជាក់ថានេះជា កូនក្រពើទី២ហើយដែល រសាត់តាមជំនន់ទឹកភ្លៀងមកដល់ក្នុងក្រុងព្រះសីហនុ និងត្រូវបានចាប់ទុកនៅថ្ងៃ១១សីហា២០១៩នេះ។( និយាយលេងទេ មិនដឹងនៅប៉ុន្មានទៀត គួរប្រុងប្រយត្ន័ដែរអ្នកនៅក្បែរអូរ ប្រឡាយ)”