កាលពីពេលថ្មីៗនេះ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលមានភាពល្បីល្បាញពេញបណ្តាញសង្គម Facebook ក្រោយពេលសឹកពីភិក្ខុសង្ឃ ក៏បានបែកគំនិតបើកហាងលក់សំលៀកបំពាក់ជាមួយដៃគូម្ចាស់ភាគហ៊ុន។ ហាងលក់សំលៀកបំពាក់របស់អន្ទិត កក្កដា សុភ័ណ្ឌ ត្រូវបានគេស្គាល់ឈ្មោះថា “kakadaSophorn fashion (Behighware)” ហើយបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី០៩ ខែសីហា ប៉ុន្មានថ្ងៃមុននេះ។

ក្រោយពេលដែលបើកលក់ទើបតែបានមួយថ្ងៃស្រាប់តែ មុននេះបន្តិច ម្ចាស់គណនី Facebook ឈ្មោះថា Dara Meach ដែលអះអាងថាជាម្ចាស់ភាគហ៊ុន បានប្រកាសនៅលើ Facebook ថាខ្លួនបានអោយលោក កក្កដា សុភ័ណ្ឌ ដកភាគហ៊ុនចេញ ហើយរុះរើសស្លាកហាងចោលទាំងយប់មិនទុកចាំស្អែកនោះទេ។ លោក Dara Meach បានរៀបរាប់ថា៖ “ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង Behighwaer យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នាកុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំបានដកភាគហ៊ុនទៅឲគាត់វិញហេីយ #បញ្ញាក់ ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ *សូមអគុណ សូមជួយ Share ឲមហាជនទូទៅបានដឹងផង”