កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានមកដល់វគ្គ The Six Chairs Challenge ហើយ ដោយមានការបែងចែកចេញជា ៤ក្រុម គ្រប់គ្រងដោយគណៈកម្មការទាំង៤ មានដូចជា ក្រុម THE GIRLS , THE OVER , THE BOYS និង THE GROUP។ ហើយក្នុងនោះក្រុម THE GIRLS ដែលមានបេក្ខនារីចំនួន ១២រូប គ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ ត្រូវប្រកួតប្រជែងគ្នាដណ្តើមកៅអីដោយមានតែ៦រូបប៉ុណ្ណោះដែលមានសិទ្ធិអង្គុយបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញក៏មានបេក្ខនារីឈ្មោះ កែវ ចន្ទដាលីន ស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ បានរើសយកបទចម្រៀងជាភាសាអង់គ្លេសដែលមានចំណងជើង Listen ដែលជាសំនៀងដើមដោយតារាចម្រៀងអាមេរិក Beyoncé ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ដាលីន បានធ្វើឲ្យទស្សនិកជន ជាពិសេសគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបកស្រាយបទចម្រៀង ដោយច្រៀងក៏ពីរោះ ស្រែកក៏បានយ៉ាងល្អ។ សមត្ថភាពល្អបែបនេះគណៈកម្មការ លោក ណុប បាយ៉ារិទ្ធ ក៏មិនបង្អង់យូរដោយធ្វើការសម្រេចចិត្តដោះដូរកៅអីជាមួយនឹង និត ម៉ារ៉ាធី ដែលច្រៀងបទភាសាអង់គ្លេសដូចគ្នា ឲ្យ ដាលីន បានទៅកាន់វគ្គបន្ត៕ សូមទស្សនាវីដេអូនៅខាងក្រោម៖