កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានមកដល់វគ្គ The Six Chairs Challenge ហើយ ដោយមានការបែងចែកចេញជា ៤ក្រុម គ្រប់គ្រងដោយគណៈកម្មការទាំង៤ មានដូចជា ក្រុម THE GIRLS , THE OVER , THE BOYS និង THE GROUP។ ហើយក្នុងនោះក្រុម THE GIRLS ដែលមានបេក្ខនារីចំនួន ១២រូប គ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ ត្រូវប្រកួតប្រជែងគ្នាដណ្តើមកៅអីដោយមានតែ៦រូបប៉ុណ្ណោះដែលមានសិទ្ធិអង្គុយបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញក៏មានបេក្ខនារីឈ្មោះ ធឿន លីលី ស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ បានរើសយកបទចម្រៀងជាភាសាអង់គ្លេសដែលមានចំណងជើង Price Tag ដែលជាសំនៀងដើមដោយតារាចម្រៀងអាមេរិក Jessi J ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ លីលី ធ្វើការបកស្រាយបានយ៉ាងល្អ ជាពិសេសគឺការរ៉េបធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមធ្វើការកោតសរសើរជាខ្លាំង ទីបំផុត លីលី ក៏ទទួលបានកៅអីអង្គុយទៅកាន់វគ្គបន្ត៕ សូមទស្សនាវីដេអូនៅខាងក្រោម៖