កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានមកដល់វគ្គ The Six Chairs Challenge ហើយ ដោយមានការបែងចែកចេញជា ៤ក្រុម គ្រប់គ្រងដោយគណៈកម្មការទាំង៤ មានដូចជា ក្រុម THE GIRLS , THE OVER , THE BOYS និង THE GROUP។ ហើយក្នុងនោះក្រុម THE GIRLS ដែលមានបេក្ខនារីចំនួន ១២រូប គ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ ត្រូវប្រកួតប្រជែងគ្នាដណ្តើមកៅអីដោយមានតែ៦រូបប៉ុណ្ណោះដែលមានសិទ្ធិអង្គុយបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញក៏មានបេក្ខនារីចុងក្រោយនៃក្រុម THE GIRLS ឈ្មោះ ពិន ណាតចន្ទឆដា ស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ បានរើសយកបទចម្រៀងជាភាសាអង់គ្លេសដែលមានចំណងជើង Love On Top ដែលជាសំនៀងដើមដោយតារាចម្រៀងអាមេរិក Beyoncé ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆដា បានធ្វើឲ្យទស្សនិកជន ជាពិសេសគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពរបស់ ឆដា ដែលជ្រើសយកបទពិបាកច្រៀង តែឆដា អាចធ្វើបានស្រែកត្រូវប្ដូរដល់ទៅ៣តុង ហើយមិនមានកំហុសនៅពេលប្តូរតុង​។ សមត្ថភាពល្អបែបនេះគណៈកម្មការ លោក ណុប បាយ៉ារិទ្ធ ក៏មិនបង្អង់យូរដោយធ្វើការសម្រេចចិត្តដោះដូរកៅអី ង៉ា ស្រីណាន ឲ្យទៅ ឆដា អង្គុយវិញដើម្បីបានទៅកាន់វគ្គបន្ត៕ សូមទស្សនាវីដេអូនៅខាងក្រោម៖