ចូលមកដល់វគ្គ The Six Chairs Challenge ក្រុម The Chocolate សមត្ថភាពហាក់កាន់តែខ្លាំងជាងវគ្គមុន ជាពិសេសគឺសម្លេងច្រៀង និងការសហការគ្នាតែម្តង

ចូលមកដល់វគ្គ The Six Chairs Challenge ដែលជាវគ្គថ្មីមួយក្នុងកម្មវិធី X Factor Cambodia ដោយបេក្ខជន៤៨រូបត្រូវបានគណៈកម្មការទាំងបួនបានសម្រេចចិត្តយកមកប្រកួតប្រជែងសមត្ថភាពក្នុងវគ្គនេះ។ ក្រុមចំនួន១២ ដែលយើងឲ្យឈ្មោះថា THE GROUP ត្រូវបានប្រគល់ទៅឲ្យគណៈកម្មការ ខេមរៈ សិរីមន្ត គ្រប់គ្រង និងជាអ្នកសម្រេចចិត្តថាពួកគេអាចទៅវគ្គបន្ត ឬក៏ត្រូវត្រលប់ទៅផ្ទះវិញ។

ក្រុម The Chocolate គឺជាក្រុមដែលនឹងចូលខ្លួនបន្តមកដណ្តើមកៅអី ដោយពួកគេធ្វើបានយ៉ាងល្អកាលពីវគ្គជម្រុះមុនៗ។ មកទល់វគ្គនេះក្រុម The Chocolate ក៏ហាក់មិនបន្ធូរដៃនោះដែរ ពួកគេហាក់រឹតតែខ្លាំង ជាមួយការបកស្រាយចម្រៀងលំបាកមួយបទនោះគឺបទ “ភ្លៀងធ្លាក់ក្នុងបេះដូង”។ ជាមួយសមត្ថភាពដ៏គួរឲ្យកោតសរសើររបស់ពួកគេ បានធ្វើឲ្យគណៈកម្មការ ខេមរៈ សិរីមន្ត ប្រគល់កៅអីមួយទៅកាន់ពួកគេ។ តែមិនប្រាកដថាពួកគេទទួលបានសុវត្ថិភាពនៅឡើយទេ ពួកគេអាចនឹងត្រូវបាត់បង់កៅអីមួយនេះប្រសិនបើបេក្ខជនក្រុមផ្សេងទៀតធ្វើបានល្អ និងមានសមត្ថភាពលើសពីពួកគេ ដូចនេះរង់ចាំតាមដានទាំងអស់គ្នា៖

Written By

SAM