បេក្ខនារី លៀង ចាន់ឡា ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរ ដោយសារតែយុវតីវ័យ១៧ឆ្នាំរូបនេះមានជីវភាពខ្វះខាត តែចាន់ឡា មិនបានចុះចាញ់នឹងព្រហ្មលិខិត ខិតខំធ្វើការគ្រប់សព្វបែបយ៉ាងដើម្បីចិញ្ចឹមគ្រួសារ។ ដោយយុវតីរូបនេះបានផ្លាស់ប្តូរនូវជោគវាសនា ដោយបានឡើងមកបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី X-Factor Cambodia ហើយត្រូវបានសប្បុរសជនជាច្រើនធ្វើការកែប្រែរូបសម្រស់ឲ្យ ចាន់ឡា កាន់តែស្រស់ស្អាត ហើយកាលពីពេលថ្មីៗនេះ ចាន់ឡា ក៏ធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវីធី “ចម្រៀងគ្រួសារខ្មែរ”។

យ៉ាងណាមិញថ្មីៗនេះ ចាន់ឡា ក៏បានទទួលឱកាសថតសម្អាងការរបស់ លី ចន្ទ័សីហា ព្រមទាំងមានការផាត់មុខធ្វើសក់ដោយ លោកកែវ វិទូ និង ពិសិដ្ឋិ។ លៀង ចាន់ឡា ស្ថិតក្នុងឈុតកូនក្រមុំ យ៉ាងស្រស់សោភា ដែលបង្ហាញសម្រស់យុវតីរូបនេះកាន់តែស្អាត និងទន់ភ្លន់សក្តិសមជានារីខ្មែរ៕ រូបភាព៖ Keo Vitou