យោងតាមការប្រកាសជាផ្លូវការរបស់ស្ថាប័នបវកញ្ញាកម្ពុជា ជ័យលាភីលេខ៣នៃ បវកញ្ញាកម្ពុជាឆ្នាំ២០១៩ កញ្ញា ចន សុទីម៉ា នឹងតំណាងកម្ពុជាចូលរួមប្រកួតបវរកញ្ញា ទេសចរណ៍អន្តរជាតិ (Miss Tourism International) ឆ្នាំ២០១៩។ កញ្ញា ចន សុទីម៉ា មានអាយុ២០ឆ្នាំ កម្ពស់ ១ម៉ែត្រ៧៨ ជាតារាម៉ូដែលក្រៅម៉ោង នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជ័យជំនះជូនកម្ពុជា។

ការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ ២០១៩ (The Miss Tourism International 2019) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែតុលាដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយរាត្រីគ្រងមកុដនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េរីសតនិងស្ប៉ាហ្គោលលែនឌឺ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានបេក្ខនារីតំណាងប្រទេសចូលរួមចំនួន៥០ប្រទេស។ ការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិនេះក៏ជាវេទិកាមួយដើម្បីឲ្យបវកញ្ញាប្រចាំប្រទេសនីមួយៗ ស្វែងយល់រៀនសូត្រពីវិស័យទេសចរណ៍ និងវប្បធម៍ពីគ្នាទៅវិញទៅមក៕