ចូលមកដល់វគ្គ The Six Chairs Challenge ដែលជាវគ្គថ្មីមួយក្នុងកម្មវិធី X Factor Cambodia ដោយបេក្ខជន៤៨រូបត្រូវបានគណៈកម្មការទាំងបួនបានសម្រេចចិត្តយកមកប្រកួតប្រជែងសមត្ថភាពក្នុងវគ្គនេះ។ ក្រុមចំនួន១២ ដែលយើងឲ្យឈ្មោះថា THE GROUP ត្រូវបានប្រគល់ទៅឲ្យគណៈកម្មការ ខេមរៈ សិរីមន្ត គ្រប់គ្រង និងជាអ្នកសម្រេចចិត្តថាពួកគេអាចទៅវគ្គបន្ត ឬក៏ត្រូវត្រលប់ទៅផ្ទះវិញ។

ក្រុមចម្រៀងនារី TMT ដែលបានសាងភាពលេចធ្លោកាលពី២វគ្គមុនកន្លងមក គឺជាបេក្ខនារីក្រុមបន្ទាប់ដែលនឹងមកដណ្តើមយកកៅអីក្នុងវគ្គ The Six Chairs Challenge ពីគណៈកម្មការ ខេមរៈ សិរីមន្ត។ ចូលមកដល់វគ្គនេះអ្នកទាំង៣ បានបកស្រាយនូវបទ “ហាម” ដែលជាសំនៀងដើមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។ ការបញ្ចេញសមត្ថភាពរបស់អ្នកទាំង៣គឺពិតជាមិនធម្មតានោះឡើយ ដោយ TMT ធ្វើបានល្អជាខ្លាំងរហូតបានកៅអីមួយសម្រាប់អង្គុយក្នុងវគ្គនេះ។ រង់ចាំមើលទាំងអស់គ្នាថា តើកៅអីដែលពួកគាត់អង្គុយអាចរបូតទៅក្រុមដទៃឬអត់?