ចូលមកដល់វគ្គ The Six Chairs Challenge ដែលជាវគ្គថ្មីមួយក្នុងកម្មវិធី X Factor Cambodia ដោយបេក្ខជន៤៨រូបត្រូវបានគណៈកម្មការទាំងបួនបានសម្រេចចិត្តយកមកប្រកួតប្រជែងសមត្ថភាពក្នុងវគ្គនេះ។ ក្រុមចំនួន១២ ដែលយើងឲ្យឈ្មោះថា THE GROUP ត្រូវបានប្រគល់ទៅឲ្យគណៈកម្មការ ខេមរៈ សិរីមន្ត គ្រប់គ្រង និងជាអ្នកសម្រេចចិត្តថាពួកគេអាចទៅវគ្គបន្ត ឬក៏ត្រូវត្រលប់ទៅផ្ទះវិញ។

បេក្ខជនក្រុមបន្ទាប់ដែលចូលមកបញ្ចេញសមត្ថភាពនោះគឺក្រុមបុរសសង្ហា X2B ដែលសុទ្ធសឹងតែជាអ្នកច្រៀងមានសម្លេងពីរោះ និងសហការគ្នាបានល្អ។ X2B ហាក់មិនបន្ធូរដៃចំពោះបេក្ខជនដទៃនោះឡើយ មកដល់វគ្គ The Six Chairs Challenge ពួកគេធ្វើបានរឹតតែល្អជាមួយបទ “ជម្រើសទី២” របស់លោក ឆាយ វីរៈយុទ្ធ។ តែអ្វីដែលសំខាន់នោះគឺកៅអីទាំង៦របស់គណៈកម្មការ ខេមរៈ សិរីមន្ត ត្រូវបានពេញទៅហើយ ប៉ុន្តែពួកគេបានធ្វើឲ្យគណៈកម្មការសម្រេចចិត្តឲ្យឆ្លងផុតទៅវគ្គបន្ត និងប្រគល់កៅអីមួយទៅឲ្យពួកគេ តើកៅអីមួយណាដែលពួកគេអាចដណ្តើមបាន។ ដូចនេះរង់ចាំតាមដានមើលទាំងអស់គ្នា៖