ពិតជាគួរឲ្យអាណិតអាសូរដោយ នគរបាលចរាចរណ៍ក្រុង បម្រើការងារជាង៣០ឆ្នាំហើយ ពេលនេះស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានលទ្ធភាពព្យាបាលនោះទេ។ មន្ត្រីនគរបាលចរាចរណ៍រូបនេះមានឈ្មោះ ពត ថេង មានឋានន្តរសក្តិជាអនុសេនីយ៍​ឯក រស់នៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជីវិតរបស់មន្ត្រីចរាចរណ៍រូបនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយដល់លោក និងព្យាបាលជម្ងឺឆាប់ជាសះស្បើយ។

ដោយប្រភពពីលោក តាំង គឹមឡេង បានសរសេររៀបរាប់ថា៖ “សូមបងៗមេត្តាជួយដល់គាត់ផង គាត់បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ ឥឡូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពុំមានលទ្ធភាពព្យាបាលនោះទេ! គាត់មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទអ្នកផ្ទះ 092694660,085699610 សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាផងចុះ ជាកងកម្លាំងរួមអាវុធដូចគ្នាគឺដូច្នេះឯង”៕