ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីស្ត្រីម៉េម៉ាយវ័យកណ្តាលម្នាក់ ដែលមានជីវភាពខ្វះខាតហើយកំពុងតែឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប៉ុន្តែត្រូវបានប្រធានមន្ទីរពេទ្យធ្វើការព្យាបាលជូនដោយឥតគិតថ្លៃ។ ប្រភពបញ្ជាក់ថាស្ត្រីកម្សត់រូបនេះបានលែងលះជាមួយនឹងស្វាមី ហើយក៏ត្រូវចិញ្ចឹមកូន២នាក់ក្នុងបន្ទុក ហើយពេលនេះស្ត្រីជាម្តាយក៏កំពុងតែចូលពេទ្យតើបាននរណាជាអ្នកមើលថែក្មេងៗទាំង២រូប?

យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ CHAN TOLA បានឲ្យដឹងថា៖ “តាម​រយៈ​លោកគ្រូ​ពេទ្យ​ កាន់​ ទេ​វិន​ ​ផ្នែក​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ បាន​រៀបរាប់​ថា​ ​បង​ស្រី​ត្រូវ​ប្តី​លែង​លះ​ ជា​ស្រ្តី​មេម៉ាយ​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់​ក្នុង​បន្ទុក​ ដេីរ​សុី​ឈ្នួល​គេ​រក​ព្រឹក​ខ្វះ​ល្ងាច​ ស្ថានភាព​គ្រួសារ​ក្រីក្រ​ខ្លាំង​ ឥឡូវ​គាត់​មានជំងឺ​រាំរ៉ៃ​ធ្ងន់ធ្ងរ​ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ ។ ដោយការ​ជួយ​សំរួល​ពី​លោកប្រធាន​មន្ទីរពេទ្យ​ (ឥតគិតថ្លៃ​)​ ខ្ញុំ​សូម​លេីក​ម្រាមដៃ​ដប់​សំពះ​សុំ​បងប្អូន​សប្បុរសជន​ជួយ​ចែករំលែក​ឧបត្ថម្ភ​ដល់​គ្រួសារ​បងស្រី​ផងជួយ​ចែករំលែក​shares ដល់​សប្បុរសជន​ឃេីញ​ផង​កុំ​ស្តាយ​ថ្ម​ទូរស័ព្ទ​អី​ជួយ​គាត់​ផង​បង​ប្អូន​លេខ​ទូរស័ព្ទ​ខ្ញុំ​បាទ0975888860″៕