ក្រុម X Fighter ជាក្រុមកម្លោះសង្ហាបួននាក់ដែលត្រូវជម្រុះចេញកាលពីវគ្គ BootCamp ពួកគេត្រូវបានផ្តល់ឱកាសឲ្យម្តងទៀតដើម្បីដណ្តើមយកកៅអី ក្នុងវគ្គ The Six Chairs Challenge
X-Factor August 12, 2019 SAM

កាលពីវគ្គ BootCamp ក្នុងកម្មវិធី X Factor កាលពីសប្តាហ៍មុន បេក្ខជនបួនរូបនោះគឺ ហេង សុវណ្ណនរៈ, ណិប សក្កដា, ឌិន ឌីណា និង លុយ វណ្ណធី ត្រូវបានជម្រុះចេញពីកម្មវិធី ដោយពួកគេធ្វើពុំបានល្អនោះឡើយ។ ចូលមកដល់វគ្គ The Six Chairs Challenge នេះវិញ អ្នកទាំងបួនត្រូវបានគណៈកម្មការមូលមតិគ្នាផ្តល់ឱកាសឲ្យចូលមកប្រកួតប្រជែងសារជាថ្មី ដោយចាប់ក្រុមគ្នាឲ្យឈ្មោះថា X Fighter។

ក្រុមកម្លោះសង្ហាទាំងបួន X Fighter ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ខេមរៈ សិរីមន្ត ដោយពួកគេត្រូវបញ្ចេញសមត្ថភាពដើម្បីដណ្តើមយកកៅអីមួយក្នុងចំណោម៦មកអង្គុយ មុននឹងអាចឆ្លងផុតទៅវគ្គបន្ត។ ត្រលប់មកវិញលើកនេះកម្លោះសង្ហាទាំងបួន ហាក់ផ្លាស់ប្តូរជាខ្លាំងដោយពួកគេហាក់មានជំនឿចិត្តជាងមុន ជាពិសេសពួកគេធ្វើការសហការគ្នាបានយ៉ាងល្អ ដោយបកស្រាយនូវបទ “What’s Make You Beautiful” របស់ក្រុម One Direction។ ទីបំផុតពួកគេក៏ធ្វើបានដោយអាចដណ្តើមកៅអីលេខបួន ពីក្រុម The Chocolate មកអង្គុយ ដើម្បីឈានផុតទៅវគ្គបន្តទៀត។