ចូលមកដល់វគ្គ The Six Chairs Challenge ដែលជាវគ្គថ្មីមួយក្នុងកម្មវិធី X Factor Cambodia ដោយបេក្ខជន៤៨រូបត្រូវបានគណៈកម្មការទាំងបួនបានសម្រេចចិត្តយកមកប្រកួតប្រជែងសមត្ថភាពក្នុងវគ្គនេះ។ បេក្ខនារី១២រូបស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ ឲ្យឈ្មោះថា THE GIRLS។

កៅអីចំនួន៥ត្រូវបានរកឃើញម្ចាស់ ដោយឡែកកៅអីចុងក្រោយមួយកំពុងដង្ហោយហៅ និងស្វែងរកបេក្ខនារីសក្តិសម។ បេក្ខនារី រឿន ជីវ៉ា គឺបេក្ខនារីបន្ទាប់ដែលត្រូវចូលខ្លួនមកដណ្តើមកៅអី ដោយរូបនាងហាក់មានជំនឿចិត្តយ៉ាងមុតមាំថាខ្លួនពិតជាអាចធ្វើបាន។ មិនខុសពីការតាំងចិត្តជាមួយការបង្ហើរសំនៀងក្នុងបទ “រស់ជាខ្លួនឯង” បានធ្វើឲ្យបេក្ខនារី រឿន ជីវ៉ា ទទួលបានកៅអីមួយពីគណៈកម្មការ ណុប បាយ៉ារិទ្ធ។ តែកៅអីនោះហាក់ពុំទាន់មានសុវត្ថិភាពនៅឡើយទេ ព្រោះតែនៅសល់បេក្ខនារីខ្លាំងៗជាច្រើនរូបទៀតដែលកំពុងត្រៀមខ្លួនចូលមកដណ្តើមកៅអី តោះរង់ចាំមទាំងអស់គ្នាថា តើគាត់អាចរក្សាកៅអីនេះបានដែរឬទេ?