“មួយនាទី” បកស្រាយដោយបេក្ខនារី ថាន់ នឿថង ពីរោះខ្លាំងមិនសរសើរមិនបាន បែបនេះហើយបើមិនឲ្យកៅអីអង្គុយហាក់ដូចជាមិនសមនោះឡើយ
X-Factor August 12, 2019 SAM

ចូលមកដល់វគ្គ The Six Chairs Challenge ដែលជាវគ្គថ្មីមួយក្នុងកម្មវិធី X Factor Cambodia ដោយបេក្ខជន៤៨រូបត្រូវបានគណៈកម្មការទាំងបួនបានសម្រេចចិត្តយកមកប្រកួតប្រជែងសមត្ថភាពក្នុងវគ្គនេះ។ បេក្ខនារី១២រូបស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ ឲ្យឈ្មោះថា THE GIRLS។

បេក្ខនារី ថាន់ នឿថង គឺជាបេក្ខនារីដែលចូលខ្លួនមកដណ្តើមកៅអីបន្ទាប់ទៀត បើទោះបីជាកៅអីទាំង៦មានបេក្ខនារី៦នាក់អង្គុយរួចហើយក៏ពិតមែន តែរូបនាងហាក់មិនចុះចាញ់នោះឡើយ ដោយការជឿជាក់សមត្ថភាពរបស់ខ្លួនឯង។ ថាន់ នឿថង បកស្រាយនូវបទ “មួយនាទី” ជាសំនៀងដើមរបស់ មាស សុខសោភា នាងធ្វើបានយ៉ាងល្អ សម្លេងពីរោះខ្លាំងរកចំណុចខ្វះខាតសឹងតែគ្មាន។ ជាមួយសមត្ថភាពដ៏សម្បូរបែបរបស់នាងបានធ្វើឲ្យគណៈកម្មការ ណុប បាយ៉ារិទ្ធ ប្រគល់កៅអីមួយជូននាង ដោយដោះដូរជាមួយបេក្ខនារី រស្មី។ តោះមកទស្សនាការបង្ហាញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖