ក្រោយផ្ទុះរឿងមានទំនាក់ទំនងស្នេហាជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រ រួចមក តារាសម្តែងស្រី ដួង ម៉ានិច្ច ហាក់ទទួលបានប្រជាប្រិយភាពកើនឡើងជាខ្លាំង ដោយរូបនាងបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គម។ យ៉ាងណាមិញ ដួង ម៉ានិច្ច ហាក់មិនខ្វល់រឿងមហាជនរិះគន់នោះឡើយ ដោយនាងតែងបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយប្រុសក្មេង បុត្រ ជានិច្ច។

ដួង ម៉ានិច្ច ក៏កំពុងក្តោបក្តាប់ទីផ្សារសិល្បៈបានយ៉ាងល្អផងដែរ ដោយនាងទទួលបានតំណែងជាតួ​ឯកស្រីដល់ទៅ២រឿងព្រមគ្នា ដែលកំពុងចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍។ ថ្មីៗនេះ ដួង ម៉ានិច្ច ហាក់ផ្លាស់ប្តូរអារម្មណ៍ប្រិយមិត្តក្រោយពេលដែលនាងទម្លាយរូបភាពតុបតែងខ្លួន ជាទេពអប្សរាទម្លាក់សក់ចង ជាមួយភាពស្រគត់ស្រគំ មើលទៅប្លែកខុសពីសព្វមួយដង។ រូបភាពជាច្រើនសន្លឹករបស់នាងបានធ្វើឲ្យទទួលបានការកោតសរសើរ និងពេញចិត្តជាខ្លាំង ព្រោះតែវាជាអារម្មណ៍ថ្មីមួយដែលយើងបានឃើញពីតារាសម្តែងស្រីរូបនេះ។ តោះមកទស្សនារូបភាពរបស់គាត់ខាងក្រោមនេះទាំងអស់គ្នា៖