ក្រោយពីឆ្លងកាត់ការជម្រុះនូវវគ្គ Judge Audition និង វគ្គ​ BootCamp រួចមក គណៈកម្មការឆ្នើមទាំង៤បានចម្រាញ់យកនូវបេក្ខជន៤៨នាក់ មកប្រកួតតទល់គ្នាក្នុងវគ្គ​ The Six Chairs Challenge ដោយត្រូវបេក្ខជនទាំង៤៨នាក់ជា ៤ក្រុម មានដូចជា THE GIRLS , THE OVER , THE BOYS និង THE GROUP។ ក្នុងនោះគណៈកម្មការលោក ខេមរៈ សិរីមន្ត បានធ្វើការគ្រប់គ្រងក្រុម THE GROUP ដែលប្រជុំដោយបេក្ខជនបេក្ខនារីមកប្រកួតបញ្ចេញសមត្ថភាពជាក្រុម។

ក្រុម The SPY ដែលជាក្រុមទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមក្រុមដទៃដោយពួកគេមានលក្ខណៈពិសេសត្រង់ជាបុរសតែបកស្រាយចម្រៀងនារី។ ចូលមកដល់វគ្គនេះ The SPY ហាក់មិនធ្វើឲ្យបងប្អូនអស់សង្ឃឹមនោះឡើយ គឺគ្រាន់តែចេញភ្លេងមកភ្លាម កក្រើកឆាក X Factor Cambodia ភ្លាមតែម្តង ហើយនៅទីបំផុតពួកគេក៏អាចដណ្តើមបានកៅអីមួយពីគណៈកម្មការ ខេមរៈ សិរីមន្ត។ តែមិនប្រាកដថាពួកគេទទួលបានសុវត្ថិភាពនៅឡើយទេ ពួកគេអាចនឹងត្រូវបាត់បង់កៅអីមួយនេះប្រសិនបើបេក្ខជនក្រុមផ្សេងទៀតធ្វើបានល្អ និងមានសមត្ថភាពលើសពីពួកគេ ដូចនេះរង់ចាំតាមដានទាំងអស់គ្នា៖