ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា បានប្រតិកម្មនឹងការលើកឡើងរបស់អធិការខណ្ឌចំការមន ថាករណីបុរសម្នាក់ដែលបើកឡានប៉ះគេហើយព្យាយាមបើករត់គេច បង្កឲ្យមានហិង្សាវាយ ប៉ូលិសនៅពេលពេលនាំយកទៅប៉ុស្តិ៍ដើម្បីដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍ ថាជារឿងតូចតាច។ ដោយលោកបានសរសេរសារយ៉ាងដូច្នេះថា៖ “New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក ? មើលឡើងវិញផងសំណព្វចិត្តបើមិនចេះធ្វើការដើរចេញ គេវាយដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន ? ឆ្លើយប្រាប់ផងបាទ”។

គួររំលឹកថាហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ រថយន្ត Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 Q 7889 បានបើកគៀរ រថយន្ត ឡិចស៊ីសមួយគ្រឿង ហើយព្យាយាមបើកគេច តែត្រូវ ភាគីរថយន្តឡិចស៊ីស បើកតាមទាន់ បង្ក ឲ្យមានអំពើហឹង្សា ដោយភាគី រថយន្ត Range ROver វាយ ភាគីរថយន្តឡិចស៊ីស ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន អ្នកបើករថយន្ត Range Rover មកកាន់ប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីធ្វើការសាកសួរ ប៉ុន្តែជននោះបានយកក្រដាសកំណត់ហេតុ របស់សមត្ថកិច្ចនៅលើតុ និង ហែកចោល ថែមទាំងបានហក់វាយទៅលើកម្លាំងសមត្ថកិច្ច ទើបសមត្ថកិច្ចបន្តបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត។ យ៉ាងណាមិញអធិការ ខណ្ឌចំកាមន បានសម្រេចដោះលែង ជនទំនើង នោះឲ្យមានសេរីភាពវិញ ក្រោយពីមានការសម្របសម្រួលគ្រប់ភាគីទាំងអស់ ដោយយោងតាមការចុះផ្សាយព័ត៌មានលើកឡើងថា លោកអធិការ និយាយថារឿងនោះជារឿងតូចតាចទេ គ្មានអ្នករងរបួស ស្នាមអីទេ ទើបលោក សុំគោលការណ៏ថ្នាក់លើ ដោះលែងទៅ៕