កន្ទេលស្លឹករំចេក គឺជាកន្ទេលបុរាណខ្មែរមួយដែលមានអាយុកាលយូរលង់ណាស់មកហើយ ដោយសព្វថ្ងៃយើងហាក់រកឃើញស្ទើរតែគ្មានលក់ក្នុងទីផ្សារ ព្រោះតែសង្គមបច្ចុប្បន្នសឹងតែលុបបំបាត់ចោលការប្រើប្រាស់កន្ទេលស្លឹករំចេកមួយនេះ។ យ៉ាងណាមិញថ្មីៗនេះ អ្នកច្នៃម៉ូដ និងផាត់មុខធ្វើសក់ឲ្យតារាល្បីៗ រំដួលលិចទឹក បានរំលឹកលើកយកកន្ទេលស្លឹករំចេក មកច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត សម្រាប់បង្ហាញក្នុងកម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”។

យោងតាមប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់ រំដួលលិចទឹក បានឲ្យដឹងថា «កន្ទេលស្លឹករំចេក ច្នៃបែបប្រពៃណីខ្មែរ សំពត់បទ អាវក៏ជ្រុង ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីច្នៃពីកន្ទេលស្លឹករំចេកក្នុងកម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”៖
-ឈុតទី១ គ្រងដោយកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាណ ច្នៃដោយលោក សុខ ជា និង រំដួលលិចទឹក
-ឈុតទី២ គ្រងដោយតារាបង្ហាញម៉ូដ កែ ចាន់កេសី ច្នៃដោយ រំដួលលិចទឹក និង បង សេម
-ឈុតទី៣ គ្រងដោយ កញ្ញា រំដួលលិចទឹក ច្នៃដោយរំដួលលិចទឹក»៕