ក្រោយពីរៀបអាពាហ៍ពិពាហ៍ក្រោមការអបអរពីសំណាក់សាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី និងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា គេសង្កេតឃើញថាអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម  ជាពិសេស ឱក សុគន្ធកញ្ញា ក៏បានប្រកាសពីដំណឹងល្អដល់អ្នកគាំទ្រថាអ្នកនាងក៏កំពុងពរពោះកូនក្នុងផ្ទៃ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើការអបអរសាទរដែល ឱក សុគន្ធកញ្ញា នឹងក្លាយជាម្តាយគេជាលើកដំបូង។

យ៉ាងណាមិញថ្មីៗនេះតារាសម្តែង សាឡាត់ ស្រីឡាង បានធ្វើការកោតសរសើរចំពោះអ្នកនាង ឱក សុគន្ធកញ្ញា ដែលជារៀមច្បង ដែលលះបង់ពេលវេលា ពេលសម្រាកមកថតស្ពតដាំកូនឈើទាំងកំពុងពរពោះ។ ដោយ សាឡាត់ ស្រីឡាង បានសរសេររៀបរាប់ថា៖ “អត់និយាយលេងទេណាហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈេីទាំងកំពុងពពោះ​ សួរថាបានមួយរៀលអត់គឺ​ No អស់លុយសាំងគាត់វិញ​ សួរថាក្ដៅអត់​ អ្នកថតកុនដឹងហេីយ​ ភ្លេីងក្ដៅមិនបាច់និយាយម៉ាសុីនត្រជាក់ក៏ជួយមិនបាន​ សំខានឈរថតទៀតពេលនឹងអាណិតគាត់ តែគាត់វិញញញឹមរហូតអត់អីទេអូន​ អត់អីទេ។ មួយថ្ងៃដែលត្រូវសំរាកមុនទៅក្រៅប្រទេសគាត់អត់សំរាកទេមកថត​ hmmm​ បងនិងខ្ញុំជាប់កម្មជាមួយព្រៃឈេីហេីយ​ តែល្អត្រង់ពេលប្រុសតូចកេីតគឺកូនឈេីធំល្មម​ ពេលគាត់ធំដេីមឈេីនោះជាច្រេីនទុកសំរាប់ជាម្លប់ដល់គាត់​ ជូនពរសុខភាពល្អទាំងម្ដាយទាំងកូនណាបង ប្រុសតូចព្រៃឈេី”៕