តើបងប្អូនបានត្រៀមខ្លួនដើម្បីចូលរួមទទួលទានកាហ្វេ ពីហាងកាហ្វេដែលច្នៃដោយក្រុម យុវជនសំរាមហើយឬនៅ? ដូចដែលបងប្អូនមួយចំនួនបានដឹងស្រាប់ហើយថា ក្រុមយុវជនសំរាម គឺជាក្រុមមួយដែលបានលះបង់ពេលវេលា និងផលប្រយោជន៍ផ្ទាល់ខ្លនដើម្បីបរិស្ថាន និងអនាម័យ។ ពួកគេក៏បានកែច្នៃនូវសម្រាប់ជាច្រើនប្រភេទរៀបចំជារបស់ផ្សេងៗគ្នា ដោយដាក់តាំងនៅក្នុងសួនច្នៃពីសំរាម ព្រមជាមួយហាងកាហ្វេផងដែរ។

មុននេះបន្តិចប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីត បានបង្ហើបប្រាប់ថានៅថ្ងៃទី១៨ សីហា ខាងមុខនេះ ហាងកាហ្វេរបស់យុវជនសំរាមនឹងបង្ហាញខ្លួនជាផ្លូវការហើយ។ ដោយលោកបានសរសេរជាសារថា៖ «វាយក្នុង Google Map ថា “យុវជនសំរាម”នឹងមកដល់ផ្ទះយើងខ្ញុំហើយ ថ្ងៃទី១៨ សីហា មានកាហ្វេទទួលទានហើយបងប្អូន ចូលរួមទាំងអស់គ្នា»។ បញ្ជាក់ឲ្យដឹងផងដែរថាដើម្បីទទួលបានកាហ្វេមានឱជារសឈ្ងុយពីសា មកទទួលទាននោះអ្នកត្រូវមានសំរាមដូចជាសំបកទឹកសុទ្ធ និងកាកសំណល់ផ្លាស្ទិកដើម្បីដោះដូរ៕