កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវអាការៈនគរបាលចរាចរណ៍ក្រុងម្នាក់ បម្រើការងារជិត៣០ឆ្នាំ តែពេលធ្លាក់ខ្លួនឈឺគ្មានលទ្ធភាពព្យាបាល ដោយនគរបាលចរាចរណ៍រូបនោះមានជម្ងឺបេះដូង ក្រពះ ធ្ងន់ធ្ងរ និងផ្សេងៗ ។ ប៉ុន្តែគួរឲ្យរំភើបជាជន់ពេកដោយ លោកអ៊ុំរូបនេះត្រូវបានផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹមថ្មីតាមរយៈការជួយព្យាបាលសង្គ្រោះជីវិតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជចន្ទមុន្នី និងការយកចិត្តទុកដាក់ព្យាបាលក្រុមគ្រូពេទ្យ និងក្រុមការងារសមាគមTYDAប្រចាំនៅពេទ្យព្រះកុសុមៈ។

មន្ត្រីនគរបាលរូបនេះពិតជាសប្បាយរីករាយក្នុងចិត្តគ្មានអ្វីប្រៀបបាន ដោយបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជួយសង្គ្រោះជីវិតគាត់ដើម្បីមានស្នាមញញឹមនិងក្តីសង្ឃឹមថ្មីរស់នៅជួបជំុជាមួយគ្រួសារ។ គួររំលឹកថាលោក ពត ថេង អាយុ ៥៧ឆ្នាំ បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ សព្វថ្ងៃមានជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ និងផ្សេងៗ ទៀតច្រេីន ហើយពុំមានលទ្ធភាពព្យាបាលនោះទេ។ មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានប្រពន្ធនៅផ្ទះ មានកូន ៥ នាក់នៅក្នុងបន្ទុក ៕