កាលពីថ្មីៗនេះអតីតតារាកំប្លែងនាយ តាក់ស៊ី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងក្រោយពេលប្រកាសលាចាកសិក្ខាបទ ក្រោយពេលបួសបានរយៈពេលខ្លី។ លើសពីនេះគ្រាន់តែសឹកហើយភ្លាម អតីតតារាកំប្លែងរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ព្រោះតែស្ថានភាពជម្ងឺរបស់គាត់គឺមានសភាពធ្ងន់ធ្ងរ។

ក្រោយមកក្រោមការខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យនាយ តាក់ស៊ី ហាក់រាងធូរស្បើយបន្តិច ដោយលោកបានចាកចេញពីមន្ទីរពេទ្យទៅសម្រាកព្យាបាលនៅឯផ្ទះ។ ពេលនេះនាយ តាក់ស៊ី បានធ្វើការ Lives វីដេអូជាមួយលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមខ្មែរ ដើម្បីបំបាត់ការយល់ច្រឡំរបស់បងប្អូនគិតថារូបលោក យកសាសនាមកលេងសើច ឬចង់ល្បីជាដើម។

តាមរយៈវីដេអូ Lives បកស្រាយបានឲ្យដឹងថា៖ «កាលដែលលោកចូលសាងផ្នួស ព្រោះតែកាលពីមុនលោកគិតថាការសាងផ្នួសជារឿងស្រួល យើងនៅមានកម្លាំងអាចទ្រទ្រង់បាន។ ពេលដែលបានចូលទើបលោកដឹងថាផលពិបាកមានច្រើន ដោយលោកត្រូវងើបរៀនទន្ទេញធម៌ ប្រើចិត្តឲ្យស្ងប់ ងើបពេលណាទន្ទេញធម៌ពេលហ្នឹង។ ចំពោះរបបអាហារក៏មិនងាយស្រួលតែបងប្អូនប្រគេនអ្វីគឺញ៉ាំហ្នឹង មិនអាចញ៉ាំផ្តេសផ្តាសបានទេ! នេះគឺជាមូលហេតុមួយធ្វើឲ្យលោកបាក់កម្លាំង ជម្ងឺកាន់តែធ្វើទុក»។ លើសពីនេះក៏មានហេតុផលជាច្រើនទៀតដែលបងប្អូនត្រូវដឹង សូមទស្សនាវីដេអូខាងក្រោមនេះ៖