ខ្សែភាពយន្តដ៏ល្បីរបស់កូរ៉េខាងត្បូងដែលមានចំណងជើង “ប៉ូលិសមាន់ចៀន” (Extreme Job) បានមកដល់រោងភាពយន្តលេជិនហើយ។ ខ្សែភាពយន្តនេះជាប្រភេទខ្សែភាពយន្តវាយប្រហារ ស៊ើបអង្កេត មានភាពកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនសើចតាំងដើមរហូតដល់ចប់។

សាច់រឿងដែលនិយាយពីអ្នកស៊ើបអង្កេតបង្ក្រាបគ្រឿងញៀនដែលមានសមាជិក ៥នាក់ គឺ វរសេនាតូច Go សម្តែងដោយ Ryoo Seung-Ryong , អ្នកស៊ើបអង្កេត Jang សម្តែងដោយអតីតបវកញ្ញាចក្រវាលកូរ៉េឆ្នាំ២០០៧ Lee Ha-Nee , អ្នកស៊ើបអង្កេត MAសម្តែងដោយ Jin Seon-Kyu , អ្នកស៊ើបអង្កេត Young-Ho សម្តែងដោយលោក Lee Dong-Hwi និង អ្នកស៊ើបអង្កេត Jae-Hoon សម្តែងដោយ Gong Myung ។ អ្នកទាំង៥ ជាក្រុមស៊ើបអង្កេតដែលតែងជួបរឿងបរាជ័យបំពេញសកម្មមិនដែលជោគជ័យ រហូតទទួលបេសសកម្មបង្ក្រាបមេជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះម្នាក់ ប៉ុន្តែត្រូវការភុស្តតាងបង្ក្រាប ក្រុមខ្លួនក៏ដាច់ចិត្តទិញហាងលក់មាន់បំពងមួយដែលមានទីតាំងទល់មុខនឹងកន្លែងក្រុមជនពាលស្នាក់នៅដើម្បីធ្វើការស៊ើបប្រមូលភុស្តតាង។

ប៉ុន្តែអ្វីៗមិនរលូនដូចតាមការរំពឹងទុក កន្លែងលក់មាន់បំពងរបស់ខ្លួនស្រាប់តែទទួលបានការគាំទ្រខ្លាំង រហូតដល់ក្រុមស៊ើបអង្កេតនេះបែរជាផ្តោតទៅលើការលក់មាន់ជាជាងបំពេញបេសសកម្មដេញចាប់ជនពាល។ ចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាមានតែរង់ចាំទស្សនារឿង “ប៉ូលិសមាន់ចៀន” ដែលមានចាក់បញ្ជាំងនៅថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០១៩ ខាងមុខនេះ នៅរោងភាពយន្តលេជិន គ្រប់សាខា៕