កាលពីថ្មីៗនេះអតីតតារាកំប្លែងនាយ តាក់ស៊ី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងក្រោយពេលប្រកាសលាចាកសិក្ខាបទ ក្រោយពេលបួសបានរយៈពេលខ្លី។ លើសពីនេះគ្រាន់តែសឹកហើយភ្លាម អតីតតារាកំប្លែងរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ព្រោះតែស្ថានភាពជម្ងឺរបស់គាត់គឺមានសភាពធ្ងន់ធ្ងរ។ ក្រោយមកក្រោមការខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យនាយ តាក់ស៊ី ហាក់រាងធូរស្បើយបន្តិច ដោយលោកបានចាកចេញពីមន្ទីរពេទ្យទៅសម្រាកព្យាបាលនៅឯផ្ទះ។

ពេលនេះតាមរយៈប្រភពលោកតា វ៉ិចទ័រ អ្នកដឹកនាំ និងផលិតកម្មវិធីនៅស្ថានីយទូរទស្សន៍ MyTV និង CTN បានឲ្យដឹងថា៖ «បងប្អូនសូមកុំសើចកុំយំគាត់អី!នៅសល់តែមួយវ៉ាលីនេះទេ ឃើញគាត់ផ្ទាល់អ្នកនឹងអាសូរគាត់​។ ថ្ងៃទី ១៣/០៨/២០១៩​ នេះខ្ញុំនិងក្រុមការងារហៅគាត់មកថតកម្មវិធីគ្រួសារពីរ​CTN ខ្ញុំសូមអរគុណថ្នាក់ដឹកនាំCTN!»៕