ជឿជាក់ថាបងប្អូនភាគច្រើនមុខជាកោតសរសើរនៅទង្វើរបស់ក្រុម យុវជនសំរាម ដែលបានលះបង់ដើម្បីទទួលបានបរិស្ថាន និងអនាម័យស្អាតជាក់ជាមិនខាន សូម្បីតែលោក ផែង វណ្ណៈ ក៏បានធ្វើការកោតសរសើរពួកគាត់ដូចគ្នា។ លោក ផែង វណ្ណៈ បានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមថា៖ «ហ៊ឺម​! ពិបាក​ណាស់​ យេីងប្រឹងធ្វេីការដេីម្បីសង្គម​ ដេីម្បី​ប្រជាពលរដ្ឋ​ យេីងមិនត្រឹមតែមិនបានការសរសេីរលេីកទឹកចិត្តទេ​ ផ្ទុយមកវិញគេថាយេីងចង់បានមុខមាត់​ ចង់បានល្បីខ្លួនឯង​។

ឧទាហរណ៍​ដូចជាក្រុមយុវជនសំរាមជាដេីម​ ពួកគាត់​បានលះបង់ពេលវេលា​ ទ្រព្យសម្បត្តិ​ ធនធាន​ ដេីម្បី​ចូលរួមរេីសសំរាមដែលមនុស្សមួយចំនួនបោះចោលយ៉ាងអណាធិបតេយ្យ​។ គោលបំណង​របស់ក្រុម​យុវជនសំរាម​គឺចង់បានទីក្រុងស្អាត​ មានបរិស្ថានល្អ​ ជាពិសេស​ចង់អោយមនុស្សមួយចំនួនដែលបោះសំរាមចោលពាសវាលពាសកាល ​ភ្ញាក់​រលឹក​ឈប់បោះសំរាមប៉ាតណាប៉ាតណី​ ចេះស្រលាញ់បរិស្ថាន។ មានមហាជនជាច្រេីនបានកោតសរសេីរអំពីសកម្មភាពរបស់ក្រុមយុវជនសំរាម​ រហូត​ដល់ប្រទេស​ថៃក៏កោតសរសេីរក្រុមយុវជនសំរាមដែរ​។ ប៉ុន្តែ​ទង្វើ​របស់​ក្រុមយុវជន​សំរាម​ បែរជា​មន្ត្រីមួយចំនួនមិនសប្បាយទៅវិញ។ សង្គម​មួយមិនអាចរីកចំរេីនខ្លាំងក្លាបានទេ​ បេីគ្មានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈនោះ​»៕