កាលពីពេលថ្ងៃទី០៩ ខែសីហា កន្លងទៅថ្មីៗនេះ ហាងលក់សំលៀកបំពាក់ “kakadaSophorn fashion (Behighware)” បានធ្វើការសម្ពោធជាផ្លូវការមិនទាន់នឹងបានប៉ុន្មានថ្ងៃផង ស្រាប់តែម្ចាស់ភាគហ៊ុនដែលជាដៃគូរកស៊ីជាមួយនឹង កក្កដា សុភ័ណ្ឌ ស្រាប់តែចុះរុះរើស្លាកហាងចោលទាំងយប់ ដោយមិនទុកចាំព្រឹកឡើយ ដោយសារតែមានបញ្ហាផ្ទៃក្នុងមួយចំនួន ហើយ កក្កដា សុភ័ណ្ឌ ក៏បានដកភាគហ៊ុនចេញពីហាងផងដែរ។

កាលពីយប់មិញនេះ ម្ចាស់គណនីឈ្មោះ Dara Meach ដែលភាគហ៊ុនធំនៅក្នុងហាងលក់សំលៀកបំពាក់ “kakadaSophorn fashion (Behighware)” បានធ្វើការ live video ធ្វើការបកស្រាយបញ្ហាមួយចំនួនជុំវិញបញ្ហាផ្ទៃក្នុងមួយចំនួននៅក្នុងហាងលក់សំលៀកបំពាក់ ដែលកើតមានពាក់ព័ន្ធនឹងឈ្មោះ កក្កដា សុភ័ណ្ឌ។ ចង់ដឹងថា តើមានរឿងអ្វីកើតឡើង? ទស្សនាវីដេអូខាងក្រោម៖