ថ្មីៗនេះ ផ្ទុះការចែករំលែកពេញប​ណ្តាញសង្គមថៃក្រោយបុរសម្នាក់បានបង្អួតស្នាមសាក់ខាងក្រោយខ្នងរបស់ខ្លួន ដែលជារូបបាតដៃ និងបាតជើងរបស់អ្នកម្តាយ។ យោងតាមប្រភពគណនីរបស់គ្រូមន្តអាគម និងចាក់សាក់ម្នាក់នៅឯប្រទេសថៃឈ្មោះថា Nattapong Chablaem បានបង្ហោះនូវរូបភាពរបស់បុរសម្នាក់ជាមួយស្នាមសាក់បាតដៃបាតជើងរបស់អ្នកម្តាយរបស់ខ្លួនបង្ហាញពីជំនឿដ័អស្ចារ្យ។

តាមរយៈការរៀបរាប់បានឲ្យដឹងថា បុរសម្នាក់បានមានជំនឿថាឪពុកម្តាយគឺជាព្រះអរហន្តរបស់កូនគ្រប់គ្នា ដោយគ្មានអំណាចអ្វីអាចយកឈ្នះរូបគាត់ទាំងពីរនាក់បានឡើយ ហេតុនេះហើយទើបខ្លួនសម្រេចចិត្តជ្រើសយកបាតដៃបាតជើងអ្នកមានគុណមកសាក់ការពារខ្លួន។ ដោយខ្លួនជាក្មេងកំព្រាឪពុកហេតុនេះហើយរូបគេ មានតែយកស្នាមបាតដៃបាតជើងអ្នកម្តាយទាំងសងខាងមកសាក់។ ការដែលបុរសរូបនេះធ្វើបែបនេះគឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ដោយមានអ្នកកោតសរសើរ និងចង់ធ្វើតាមផងដែរ៕