ក្រោយពេលដែលបុរសម្នាក់បានធ្វើការវាយប្រហារអ្នកនាង ចន ច័ន្ទលក្ខិណា ដោយប្រើពាក្យសម្តីមិនសមរម្យរួចមក ខាងសមាគមសិល្បករខ្មែរហាក់មិនអាចឈរឱបដៃនៅស្ងៀមមើលបានឡើយ ដោយពេលនេះពួកគាត់កំពុងត្រៀមរៀបចំពាក្យបណ្តឹងបុគ្គលរូបនោះ។

អ្នកម្តាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះចោតសួរបុរសរូបនោះដូចគ្នាថា៖ «ខ្ញុំសុំសួរទៅលោក​ អ៊ូ រឹទ្ធី​ ថាតើកូនស្រី ចន ច័ន្ទលក្ខិណា បានទៅបំពានរឿងស្អីជាមួយលោក?​ បានជាលោកក្តៅក្រហល់ក្រហាយមកជេរប្រមាថតិះដៀលកូនស្រីខ្ញុំទាំងមិនដែលស្គាល់ជាមួយលោក​ លោកចោទថាកូនស្រីខ្ញុំផិតប្តីតើលោកមានភស្តុតាងឬទេ?​ ដើរជេរដើរចោទមនុស្សស្រីទាំងបំពានការពិតប្រយ័ត្នរន្ទះបាញ់កណ្តាលដើមទ្រូងទៅ​ រន្ទះសព្វថ្ងៃកាចៗណាស់គឺបាញ់រកតែមនុស្សចរិកពាលទេ​ លោកក៏មានកូនសុទ្ធតែស្រីដែរ​ ប្រពន្ធលោកក៏ស្រីដែរ​ ម្តាយលោកក៏ស្រីដែរប្រយ័ត្នកម្មពៀរបាបកម្មធ្លាក់ទៅលើកូនស្រី​ ឬប្រពន្ធឬម្តាយរបស់លោកទៅ​ កម្មពៀរមានពិតណាលោក រឹទ្ធី កុំសើចកុំយំកុំឈ្នានីសកុំបំផ្លាញកិត្តិយសរបស់គេ​។

លោកកាន់កាំភ្លើងនៅដៃប្រយ័ត្នរាលកៃត្រូវកណ្តាលដើមទ្រូងខ្លួនឯងដោយសារបាបកម្មតាមផ្តន្ទារទៅ​ លោករៀនសូត្របានជ្រៅជ្រះមានការងារនៅក្នុងស្ថាប័នកងទ័ពល្អណាស់ តែចរិកលោកធ្វើអោយថោកទាបរកលេខដាក់គ្មានមិនសមនឹងកងកាពារជាតិទាល់តែសោះ​។ ក្នុងនាមខ្ញុំជាម្តាយមិនអាចដេកមើលលោកមើលងាយប្រមាថតិះដៀលឈ្នានីសកូនស្រីរបស់ខ្ញុំបានទេ សូមលោកដើរស៊ើបមើលប្រវត្ថិក្រុមគ្រួសារ នឹងមុខរបររកសុីរបស់ខ្ញុំមុននឹងលោកមើលងាយពូជពង្សវង្សត្រកូលរបស់កូនស្រីខ្ញុំ»៕