សង្កេតឃើញថាមួយរយៈក្រោយនេះករណីចោរកម្មគឺតែងកើតមានជាញឹកញាប់ គ្រប់រូបភាព បើទោះបីជាក្រុមសមត្ថកិច្ចបានព្យាយាមបង្រ្កាបយ៉ាងសកម្មយ៉ាងណាក៏ដោយ។ មុននេះបន្តិចយោងតាមគណនីហ្វេសប៊ុកឈ្មោះថា ឌីណា វីនន័រ បានរៀបរាប់ឲ្យដឹងថា៖ «សូមសមត្ថកិច្ចមេត្តាពង្រឹងសន្តិសុខអោយបានខ្លាំងផងនៅម្តុំខាងត្បូង ភ្នំជីសូរ​ (ពេលយប់)​ ដូចជាអាណាធិបតេយ្យពេក​ហេីយ។

គំរោងគឺចង់ប្លន់ច្បាស់ណាស់​ បាញ់ជំពាមអោយចំតៃកុងតែម្តង​ បេីចុះពីឡានគឺប្រាកដជាត្រូវគ្នាពួកវាធ្វេីសុីបានសំរេចមិនខាន។ ផ្លូវជាតិលេខពីរ​ ភ្នំជីសូរ​ ប្រេីជំពាមកៅស៊ូ​ វេលាយប់ បេីតែយ៉ាងហ្នឹង​ គ្មាននរណាហ៊ានបេីកឡាន រឺជិះម៉ូតូយប់ទៅតាកែវទៀតទេ​ សូមមេត្តាចាត់វិធានការពង្រឹងសន្តិសុខផង»៕