ងួន ចាន់ដេវីត តារាចម្រៀងរ៉េបប្រុសដ៏មានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់តាមរយៈឈ្មោះ G-Devith តែងនាំយកនៅស្តាយថ្មីៗប្លែកៗមកបម្រើជូនអារម្មណ៍ប្រិយមិត្តបងប្អូន។ ក្រៅពីស្តាយតុបតែងខ្លួន G-Devith ក៏ជាបុគ្គលឆ្នើមម្នាក់ក្នុងវិស័យសិល្បៈព្រោះតែអាចច្រៀង រ៉េប សរសេរបទភ្លេង និងទំនុកច្រៀង លើសពីនេះថែមទាំងអាចដឹកនាំសម្តែងបានថែមទៀតផង។

ថ្មីៗនេះដែលលោក G-Devith ទើបធ្វើការសម្ពោធអាល់ប៊ុមថ្មីរបស់ខ្លួនឈ្មោះថា Reborn ដោយអមចម្រៀងពីរោះថ្មីៗចំនួន៩បទ។ អាល់ប៊ុមថ្មីមួយនេះហាក់ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មិត្តយុវវ័យ។ អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺតារាចម្រៀងរ៉េបរូបនេះ បានចំណាយលុយចំនួន ២២,០០០ ដុល្លារ ដើម្បីធ្វើវ៉ែនតាមាសដាំពេជ្រមួយយ៉ាងស្រស់ស្អាត ពីហាងពេជ្រល្បីឈ្មោះ សេង ចិន្តា។ សង្កេតឃើញថាវែនតាមាសដាំពេជ្រនេះ ពិតជាស្រស់ស្អាតជាខ្លាំងសក្តិសមនឹងតម្លៃដ៏ខ្ពស់គួរឲ្យកត់សម្គាល់មួយនេះ៕