កាលពីថ្មីៗនេះ ផ្ទុះរឿងចែករំលែកមួយពេញបញ្តាញសង្គមថៃក្រោយគូស្វាមីភរិយាមួយគូ បានចំណាយលុយ ១លាន ៥សែនបាត ដើម្បីធ្វើផ្នូរ ព្រមទាំងទិញមឈូស២ទុកតម្កល់សាកសពសត្វឆ្កែ និងរៀបចំពិធីបុណ្យ១០០ថ្ងៃ។ កាលពីប៉ុន្មានខែមុនប្តីប្រពន្ធមហាសេដ្ឋីមួយគូនេះបានរៀបចំពិធីបុណ្យសពឲ្យសត្វសុនខដែលមានឈ្មោះថា “យូរ៉ូ” ម្តងរួចមកហើយ ដោយចំណាយទឹកប្រាក់ចំនួន២លានបាត។

ជាថ្មីម្តងទៀតប្តីប្រពន្ធមួយគូនេះបានធ្វើឲ្យរង្គោះរង្គើសង្គមហ្វេសប៊ុកសាជាថ្មី ដោយរៀបចំពិធីបុណ្យ១០០ថ្ងៃនឹងចំណាយទឹកប្រាក់ ១លាន ៥សែនបាត ដើម្បីធ្វើផ្នូរ ព្រមជាមួយមឈូសទឹកកកសម្រាប់តម្កល់សាកសពអូន “យូរ៉ូ”។ មូលហេតុដែលពួកគេសម្រេចចិត្តតម្កល់សាកសពសត្វឆ្កែក្នុងមឈូសព្រោះតែនៅពេលដែលពួកគេនឹកវា ពួកគេអាចលើកយកវាមកឱបបានគ្រប់ពេល។​ ហើយការដែលធ្វើមឈូសចំនួន២បែបនេះ ព្រោះតែពួកគេយល់ថា នៅពេលដែលមឈូសមួយកក ឬត្រូវធ្វើការលាងសម្អាត ពួកគេអាចយកសាកសព្វ អូន “យូរ៉ូ” ទៅតម្កល់នៅមឈូសមួយទៀត៕