មុននេះបន្តិចមានករណីអគ្គិភ័យមួយបានឆាបឆេះឡើងនៅឯម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា ប្រន សំ បូរ បានឲ្យដឹងថា៖ «សូមជម្រាបជូនបងប្អូនមិត្ត នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបយើង មេត្តាជ្រាបថាមិត្តនគរបាលយើងម្នាក់ ឈ្មោះ ហួត មុនី ពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្គាស បង្ករជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នេះ ។

បច្ចុប្បន្ន មិត្តនគរបាលយើង កំពុង សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមថែរក្សាមិត្ត សូមរួចផុតពីគ្រោះថ្នាក់ផងចុះ»៕