មុននេះបន្តិចមានករណីអគ្គិភ័យមួយបានឆាបឆេះឡើងនៅឯម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ដោយមន្ត្រីប៉ូលីសមួយរូបបានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នេះ។ ពេលនេះមន្ត្រីនគរបាលរូបនោះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ មហាជន និងសិល្បករសិល្បការិនីជាច្រើនបានចែករំលែក ព្រមទាំងប្រកាសស្វែងរកជំនួយជូនគាត់ ក្នុងនោះក៏មានលោក តាន់ គីមសួរ ម្នាក់ដែរ។ ដោយលោកបានសរសេររៀបរាប់ថា៖ «អរគុណចំពោះវីរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ពិតជាមានចិត្តស្ងើចសរសើរចំពោះវីរភាពរបស់បងប្រុសខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយចំពោះរឿងរាវដែលកើតឡើងចំពោះបងប្រុសផងដែរ។

ខ្ញុំទើបតែបានខលទំនាក់ទំនងទៅកាន់សាច់ញាតិរបស់បងប្រុស ពួកគាត់ប្រាប់ថាបងប្រុសកំពុងតែស្ថិតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងសភាពធ្ងន់ធ្ងរខ្លាំងដែលត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃជាបន្ទាន់ ខ្ញុំសូមចូលរួមជាថវិកាចំនួន៨០០០០៛ដើម្បីបង្ហាញអំពីការគោរព និងអរគុណចំពោះការលះបង់របស់បងប្រុស ហើយសូមសំនូមពរបងប្អូនជនរួមជាតិទាំងអស់ចូលរួមជាមួយខ្ញុំផង។ លេខទំនាក់ទំនងសាច់ញាតិរបស់បងប្រុស ០៦៩ ៧៧៧៧ ៦៧/០៧៧ ៩៨ ៧៨ ១៩/០១១ ៤៤៤ ០០៩ ជាចុងក្រោយ សូមជូនពរបងប្រុសរួចផុតពីជៀសផុតពីគ្រោះដល់អាយុជិវិត ខ្ញុំជឿជាក់ថា ទេវតាតែងតែជួយមនុស្សល្អ»៕