ខេត្តសៀមរាប៖ កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងចូលដាក់ហ្គាស ស្រាប់តែមួយសន្ទុះក្រោយមកក៏បានផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកជិតខាងតែម្តង។

នៅក្នុងហេតុការណ៍ផ្ទុះហ្គាសនេះផងដែប បណ្តាលឲ្យស្ត្រីជាជនបរទេស២នាក់បានរងរបួស ដោយសារតែដួលម៉ូតូពេលកំពុងជិះម៉ូតូនៅតាមដងផ្លូវក្បែរកន្លែងបញ្ចូលហ្គាសនោះ ហើយគ្រោះថ្នាក់នោះក៏បានបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់រលាកពេញមុខ និងដងខ្លួន ដោយសារតែចូលទៅជួយបាញ់ទឹកពន្លត់កន្លែងកើតហេតុ។ ខាងក្រោមនេះគឺជាវីដេអូស្តែងៗ ដែលបង្ហាញពីសកម្មភាពផ្ទុះហ្គាស៖