កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងចូលដាក់ហ្គាស ស្រាប់តែមួយសន្ទុះក្រោយមកក៏បានផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកជិតខាងតែម្តង។ ខាងក្រោមនេះគឺជាសកម្មភាពមុនពេលគ្រោះថ្នាក់ផ្ទុះហ្គាស៖